Sign in
Sign in
Sign in
Select Language

Yusuf 12:39 يا صاحبي السجن اارباب متفرقون خير ام الله الواحد القهار ٣٩

Page 240 · Juz 12

يَٰصَٰحِبَيِ
ٱلسِّجۡنِ
ءَأَرۡبَابٞ
مُّتَفَرِّقُونَ
خَيۡرٌ
أَمِ
ٱللَّهُ
ٱلۡوَٰحِدُ
ٱلۡقَهَّارُ
٣٩
(គាត់បន្តថា៖) ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! តើ(ការគោរពសក្ការៈចំពោះ)ព្រះជាច្រើនផ្សេងៗល្អជាង ឬ(ការគោរពសក្ការៈចំពោះ)អល់ឡោះដែលជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកដែលមានអំណាចបំផុតនោះល្អជាង?
reading-goal:continue-reading

Read q-and-a.tafsir

Ibn Kathir (Abridged)

ءَأَرْبَابٌ مُّتَّفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ

(Are many different lords (gods) better or Allah, the One, the Irresistible) to Whose grace and infinite kingdom everything and everyone has submitted in humiliation. Prophet Yusuf explained to them next that it is because of the

…
ءَأَرْبَابٌ مُّتَّفَرِّقُونَ خَيْرٌ أَمِ اللَّهُ الْوَاحِدُ الْقَهَّارُ

(Are many different lords (gods) better or Allah, the One, the Irresistible) to

…
View tafsirs

Read related-content

36. ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយគាត់ដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថា៖ ខ្ញុំបានសុបិនឃើញថា ខ្ញុំបានច្របាច់ទំពាំងបាយជូរធ្វើជាស្រា។ ហើយម្នាក់ទៀតបាននិយាយថា៖ ពិតណាស់ ខ្ញុំបានសុបិនឃើញខ្ញុំកំពុងទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ស្រាប់តែមានបក្សីមកចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាផង។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។ 37. គាត់បានតបថា៖ (មិនត្រឹមតែប៉ុណ្ណោះទេ) សូម្បីតែម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរ ក៏ខ្ញុំអាចបកស្រាយពីលក្ខណៈរបស់វាប្រាប់អ្នកទាំងពីរបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ នោះគឺជាអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានបង្រៀនដល់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមានជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។ 38. ហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតាខ្ញុំ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ មិនត្រឹមត្រូវឡើយសម្រាប់ពួកយើងក្នុងការយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ។ ទាំងនោះគឺជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោកទាំងអស់។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។ 39. (គាត់បន្តថា៖) ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! តើ(ការគោរពសក្ការៈចំពោះ)ព្រះជាច្រើនផ្សេងៗល្អជាង ឬ(ការគោរពសក្ការៈចំពោះ)អល់ឡោះដែលជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកដែលមានអំណាចបំផុតនោះល្អជាង? 40. អ្វី(ព្រះនានា)ដែលពួកអ្នកកំពុងគោរពសក្ការៈក្រៅពីទ្រង់នោះ គ្រាន់តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឲ្យពួកវាប៉ុណ្ណោះដោយអល់ឡោះមិនបានបញ្ចុះភស្តុតាងណាមួយបញ្ជាក់ទៅលើវាឡើយ។ ការកាត់សេចក្តី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់បានដាក់បទបញ្ជាលើពួកអ្នកមិនឱ្យគោរពសក្ការៈ(ចំពោះអ្វីផ្សេង) ក្រៅពីទ្រង់ឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។ ក៏ប៉ុន្តែមនុស្សលោកភាគច្រើនមិនបានដឹងឡើយ។ 41. ឱមិត្តរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ! រីឯម្នាក់ក្នុងចំណោមអ្នកទាំងពីរ(ដែលសុបិនឃើញច្របាច់ទំពាំងបាយជូរធ្វើស្រា) គឺនឹងក្លាយជាអ្នកចាក់ស្រាថ្វាយស្តេច។ ចំណែកឯម្នាក់ទៀតវិញ រូបគេនឹងត្រូវបានគេចាប់ឆ្កាង ហើយបក្សីនឹងមកចឹក(ស៊ីសាច់)ក្បាលរបស់គេ។ កិច្ចការដែលអ្នកទាំងពីរស្នើសុំឱ្យបកស្រាយនោះ គឺបានចប់សព្វគ្រប់ហើយ។ 42. ហើយគាត់បាននិយាយទៅកាន់អ្នកដែលគាត់ដឹងថានឹងត្រូវបានរួចទោសក្នុងចំណោមគេទាំងពីរ(ពោលគឺអ្នកដែលចាក់ស្រាថ្វាយស្តេច)ថា៖ ចូរអ្នកជួយរំឭករឿងរ៉ាវរបស់ខ្ញុំថ្វាយដល់ព្រះរាជារបស់អ្នកឱ្យបានដឹងផង។ ប៉ុន្តែ ស្ហៃតនបានធ្វើឱ្យគេភ្លេចរំឭករឿងនោះថ្វាយដល់ព្រះរាជា។ ហេតុនេះ គាត់(ព្យាការីយូសុះ)ក៏បន្តស្ថិតនៅក្នុងមន្ទីរឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត។

- Khmer Translation - Rowwad Translation Center

reading-goal:continue-reading

Notes and Reflections

reflection-not-available

Notes placeholders

Stay Connected to the Quran ❤️

Short meaningful reminders to reset, reflect and stay connected to the Quran.

Read, Listen, Search, and Reflect on the Quran

Quran.com is a trusted platform used by millions worldwide to read, search, listen to, and reflect on the Quran in multiple languages. It provides translations, tafsir, recitations, word-by-word translation, and tools for deeper study, making the Quran accessible to everyone.

As a Sadaqah Jariyah, Quran.com is dedicated to helping people connect deeply with the Quran. Supported by Quran.Foundation, a 501(c)(3) non-profit organization, Quran.com continues to grow as a free and valuable resource for all, Alhamdulillah.

Navigate
Home
Quran Radio
Reciters
About Us
Developers
Product Updates
Feedback
Help
Donate
Our Projects
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Non-profit projects owned, managed, or sponsored by Quran.Foundation
Popular Links
Duas from the Quran
Quran Verse of the Day
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
SitemapPrivacyTerms and Conditions
© 2026 Quran.com. All Rights Reserved
Contribute