Ingia
Ingia
Ingia
Chagua Lugha

Sad 38:17 اصبر على ما يقولون واذكر عبدنا داوود ذا الايد انه اواب ١٧

Ukurasa 454 · Juzuu 23

ٱصۡبِرۡ
عَلَىٰ
مَا
يَقُولُونَ
وَٱذۡكُرۡ
عَبۡدَنَا
دَاوُۥدَ
ذَا
ٱلۡأَيۡدِۖ
إِنَّهُۥٓ
أَوَّابٌ
١٧
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីហ្ទាវូទ ដែលជាអ្នកមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ រូបគេជាអ្នកដែលសារភាពកំហុសច្រើនបំផុត(ចំពោះអល់ឡោះ)។
Endelea Kusoma

Soma Tafsir

Ibn Kathir (Abridged)

Allah tells us that His servant and Messenger Dawud, peace be upon him, was endued with power

Al-Ayd means strength in knowledge and action. Ibn `Abbas, may Allah be pleased with him, As-Suddi and Ibn Zayd said, "Al-Ayd means strength." Mujahid said, "Al-Ayd means strength in obedience to Allah." Qat

…

Allah tells us that His servant and Messenger Dawud, peace be upon him, was endued with power

Al-Ayd means strength in knowledge and action. Ibn `Abbas

…
Tazama Tafsir

Soma katika Muktadha

15. ហើយពួកទាំងនោះ ពួកគេគ្មានរង់ចាំអ្វីក្រៅពីសម្រែកតែមួយប៉ុណ្ណោះ ដោយគ្មានការត្រឡប់ក្រោយនោះឡើយ។ 16. ហើយពួកគេបាននិយាយ(ផ្គើន)ថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាផ្តល់ឱ្យមួយចំណែកអំពីទណ្ឌកម្មដល់ពួកយើងភ្លាមៗមុននឹងថ្ងៃជំនុំជម្រះមកដល់ផង។ 17. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេនិយាយ។ ហើយចូរអ្នករំឭកអំពី(រឿងរ៉ាវ)ខ្ញុំបម្រើរបស់យើង ព្យាការីហ្ទាវូទ ដែលជាអ្នកមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ រូបគេជាអ្នកដែលសារភាពកំហុសច្រើនបំផុត(ចំពោះអល់ឡោះ)។ 18. ពិតប្រាកដណាស់ យើងបានឱ្យភ្នំឱ្យទាំងឡាយលើកតម្កើង(មកចំពោះយើង)ជាមួយនឹងរូបគេ(ព្យាការីហ្ទាវូទ)ទាំងពេលល្ងាច និងទាំងពេលព្រឹក។ 19. (ហើយយើងក៏បានឱ្យ)សត្វបក្សីទាំងឡាយប្រមូលផ្តុំគ្នា(លើកតម្កើងមកចំពោះយើងជាមួយគេ)ផងដែរ ដោយពួកវាទាំងអស់សុទ្ធតែគោរពតាមគេ(ព្យាការីហ្ទាវូទ)។ 20. ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យគេនូវភាពជាព្យាការី និងការចេះវិនិច្ឆ័យយ៉ាងច្បាស់លាស់។ 21. តើដំណឹងនៃជម្លោះ(រវាងបុរសពីរនាក់)នៅពេលដែលគេទាំងពីរបានផ្លោះរបង(ចូលទៅ)កន្លែងគោរពសក្ការៈ(របស់ព្យាការីហ្ទាវូទ)នោះបានមកដល់អ្នកដែរទេ(ឱអ្នកនាំសារមូហាំម៉ាត់)? 22. ខណៈដែលគេទាំងពីរបានចូលទៅកាន់ព្យាការីហ្ទាវូទ ពេលនោះ គាត់មានការភិតភ័យអំពីពួកគេ។ ពួកគេក៏និយាយថា៖ សូមអ្នកកុំខ្លាច! (ពួកយើងទាំងពីរ)គឺជាគូជម្លោះនឹងគ្នាដោយសារតែម្នាក់នៃពួកយើងបានបំពានទៅលើម្នាក់ទៀត។ ដូចនេះ សូមអ្នកមេត្តាកាត់សេចក្តីរវាងពួកយើងដោយត្រឹមត្រូវផង ហើយសូមកុំឱ្យមានភាពអយុត្តិធម៌កើតឡើង និងសូមចង្អុលបង្ហាញពួកយើងទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។ 23. ពិតប្រាកដណាស់ នេះគឺជាបងប្អូនរបស់ខ្ញុំ។ គាត់មានពពែញីចំនួនកៅសិបប្រាំបួនក្បាល ចំណែកឯខ្ញុំវិញ មានពពែញីតែមួយក្បាលគត់។ ហើយគាត់បាននិយាយថា៖ សូមអ្នកប្រគល់វាឲ្យខ្ញុំ។ ហើយគាត់ប៉ិនប្រសព្វក្នុងការនិយាយស្តី(ពូកែលើកអំណះអំណាង)ជាងខ្ញុំ។ 24. គាត់(ព្យាការីហ្ទាវូទ)ក៏បានពោលថា៖ ពិតប្រាកដណាស់ បងប្អូនរបស់អ្នកបានបំពានលើអ្នកហើយ ខណៈដែលគាត់បានសុំឱ្យអ្នកប្រគល់ពពែញីរបស់អ្នកទៅឱ្យគាត់ថែមទៀតនោះ។ ហើយភាគច្រើននៃអ្នកដែលចូលហ៊ុនគ្នា គឺតែងតែបំពានលើគ្នាទៅវិញទៅមក លើកលែងតែបណ្តាអ្នកមានជំនឿ និងបានសាងនូវទង្វើកុសលប៉ុណ្ណោះ។ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ ក្រោយមក គាត់បានដឹងច្បាស់ថា តាមពិតយើង(អល់ឡោះ)គ្រាន់តែសាកល្បងលើគេប៉ុណ្ណោះ។ ពេលនោះ គេក៏បានសុំការអភ័យទោសពីព្រះជាម្ចាស់របស់គេ ហើយបានក្រាបស៊ូជូត និងសារភាពកំហុស(ចំពោះទ្រង់)។ 25. ពេលនោះ យើងក៏បានអភ័យទោសដល់គេចំពោះរឿងនោះ។ ហើយពិតណាស់ រូបគេគឺជាអ្នកដែលមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត(នៅថ្ងៃបរលោក)។ 26. ឱហ្ទាវូទ! ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកឱ្យធ្វើជាអ្នកគ្រប់គ្រងនៅលើផែនដី។ ហេតុនេះ ចូរអ្នកកាត់ក្តីរវាងមនុស្សលោកដោយយុត្តិធម៌ និងមិនត្រូវធ្វើតាមទំនើងចិត្តរបស់អ្នកដែលជាហេតុធ្វើឱ្យអ្នកវង្វេងចេញពីមាគ៌ារបស់អល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ ពួកដែលវង្វេងចេញពីមាគ៌ារបស់អល់ឡោះ សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែពួកគេភ្លេចថ្ងៃជំនុំជម្រះ។

- Khmer Translation - Rowwad Translation Center

Endelea Kusoma

Maelezo na Tafakari

Huna maelezo au tafakari yoyote kuhusu aya hii.

Notes placeholders

Endelea Kuungana na Qur'ani ❤️

Vikumbusho vifupi vyenye maana vinavyoweka upya maisha yako, kukusaidia kutafakari na kuendelea kushikamana na Qur'ani.

Soma, Sikiliza, Tafuta, na Tafakari Qur'ani

Quran.com ni jukwaa linaloaminika na linalotumiwa na mamilioni duniani kote kusoma, kutafuta, kusikiliza na kutafakari kuhusu Qur'ani katika lugha tofauti. Inatoa huduma za tarjuma, tafsiri, vikariri, tarjuma ya neno kwa neno, na zana za ufahamu wa kina, kuifanya Qur'ani ipatikane na kila mtu.

Kama mbinu ya Sadaqah Jariyah, Quran.com imejitolea kusaidia watu kuunganishwa kwa kina na Qur'ani. Ikiungwa mkono na Quran.Foundation , shirika lisilo la faida la 501(c)(3), Quran.com inaendelea kukua kama rasilimali ya bila malipo na yenye thamani kwa wote, Alhamdulillah.

Chunguza
Nyumbani
Redio ya Qur'ani
Wasomaji
Kutuhusu
Watengenezaji
Sasisho za Bidhaa
Maoni
Msaada
Changia
Miradi Yetu
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Miradi isiyo ya faida inayomilikiwa, kusimamiwa, au kufadhiliwa na Quran.Foundation
Viungo Maarufu
Dua kutoka Quran
Aya ya Quran ya Siku
Ayatul Kursi
Yaseen
Al Mulk
Ar-Rahman
Al Waqi'ah
Al Kahf
Al Muzzammil
Ramani ya tovutiFaraghaSheria na Masharti
© 2026 Quran.com. Haki Zote Zimehifadhiwa
Changia