Iniciar sesión
Iniciar sesión
Iniciar sesión
Seleccionar idioma

Fussílat 41:36 واما ينزغنك من الشيطان نزغ فاستعذ بالله انه هو السميع العليم ٣٦

Página 480 · Juz 24

وَإِمَّا
يَنزَغَنَّكَ
مِنَ
ٱلشَّيۡطَٰنِ
نَزۡغٞ
فَٱسۡتَعِذۡ
بِٱللَّهِۖ
إِنَّهُۥ
هُوَ
ٱلسَّمِيعُ
ٱلۡعَلِيمُ
٣٦
ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកដោយប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។
Continuar leyendo

Lee Tafsir

Ibn Kathir (Abridged)

The Virtue of calling Others to Allah

وَمَنْ أَحْسَنُ قَوْلاً مِّمَّن دَعَآ إِلَى اللَّهِ

(And who is better in speech than he who invites to Allah,) means, he calls the servants of Allah to Him.

وَعَمِلَ صَلِحاً وَقَالَ إِنَّنِى مِنَ الْمُسْلِمِينَ

(and does righteous deeds, and says: "I am one of the

…

The Virtue of calling Others to Allah

وَمَنْ أَحْسَنُ قَوْلاً مِّمَّن دَعَآ إِلَى اللَّهِ

(And who is better in speech than he who invites to Allah,) me

…
Ver Tafsires

Leer en contexto

33. ហើយគ្មាននរណាម្នាក់ដែលមានពាក្យសម្តីល្អប្រសើរជាងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះ និងបានសាងទង្វើកុសល ព្រមទាំងបាននិយាយថា៖ ពិតប្រាកដណាស់ រូបខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលប្រគល់ខ្លួន(ជាជនមូស្លីម)នោះឡើយ។ 34. ហើយអំពើល្អ និងអំពើអាក្រក់មិនស្មើគា្ននោះទេ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)តបត(ចំពោះអំពើអាក្រក់)ដោយអ្វីដែលប្រសើរជាង។ ពេលនោះ អ្នកដែលរវាងរូបអ្នក និងរូបគេមានភាពជាសត្រូវនោះ នឹងក្លាយទៅជាមិត្តជិតស្និទ្ធដ៏ល្អជាមិនខាន។ 35. ហើយគ្មាននរណាដែលទទួលបានបែបនេះឡើយ លើកលែងតែអ្នកដែលអត់ធ្មត់។ ហើយក៏គ្មាននរណាម្នាក់ដែលទទួលបានបែបនេះនោះដែរ លើកលែងតែអ្នកដែលមានភ័ព្វសំណាងដ៏ធំធេងប៉ុណ្ណោះ។ 36. ហើយប្រសិនបើស្ហៃតនបានមកញុះញង់អ្នកដោយប្រការណាមួយ ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះចុះ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។ 37. ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ ចូរពួកអ្នកកុំស៊ូជោតចំពោះព្រះអាទិត្យ និងកុំស៊ូជោតចំពោះព្រះចន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជោតចំពោះអល់ឡោះ(តែមួយគត់)ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់(យ៉ាងពិតប្រាកដ)មែននោះ។ 38. តែប្រសិនបើពួកអ្នកក្រអឺតក្រទម ក៏បណ្តាអ្នកដែលនៅឯព្រះជាម្ចាស់របស់អ្នក(ម៉ាឡាអ៊ីកាត់) ពួកគេលើកតម្កើងទ្រង់ទាំងយប់ ទាំងថ្ងៃដែរ ហើយពួកគេមិនមានការធុញទ្រាន់ឡើយ។ 39. ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ផងដែរ គឺពិតណាស់អ្នកបានឃើញផែនដីរាំងស្ងួត។ តែនៅពេលដែលយើងបានបញ្ចុះទឹកភ្លៀងទៅលើវា វាក៏រស់រានមានជីវិត និងមានរុក្ខជាតិដុះឡើង។ ពិតប្រាកដណាស់ អ្នកដែលអាចធ្វើឱ្យវា(ដី)មានជីវិតឡើងវិញ(មានរុក្ខជាតិដុះ) គឺពិតជាអ្នកដែលអាចធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញផងដែរ។ ពិតប្រាកដណាស់ ទ្រង់មហាមានអានុភាពលើអ្វីៗទាំងអស់។ 40. ពិតប្រាកដណាស់ ពួកដែលងាកចេញពីបណ្តាវាក្យខណ្ឌរបស់យើង ពួកគេមិនអាចលាក់បាំងពីយើងបានឡើយ។ ដូច្នេះ តើអ្នកដែលត្រូវបានគេបោះចូលទៅក្នុងភ្លើងនរកនោះប្រសើរជាង ឬក៏អ្នកដែលបានមកដល់នៅថ្ងៃបរលោកដោយមានសុវត្ថិភាព(រួចផុតពីទណ្ឌកម្ម)នោះប្រសើរជាង? ចូរពួកអ្នកធ្វើនូវអ្វីដែលពួកអ្នកចង់ចុះ។ ពិតប្រាកដណាស់ ទ្រង់ឃើញបំផុតចំពោះអ្វីដែលពួកអុ្នកប្រព្រឹត្ត។ 41. ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងគម្ពីរគួរអាននៅពេលដែលវាបានមកដល់ពួកគេហើយនោះ (ពួកគេពិតជានឹងត្រូវទទួលទណ្ឌកម្ម)។ ហើយពិតប្រាកដណាស់ វាគឺជាគម្ពីរដ៏ឧត្តុង្គឧត្តម។ 42. ប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)បានឡើយ ទាំងនៅពីមុខ និងទាំងនៅពីក្រោយវា។ ជាការបញ្ចុះមកពីព្រះជាម្ចាស់ដ៏មហាគតិបណ្ឌិត ជាអ្នកដែលត្រូវបានគេកោតសរសើរបំផុត។ 43. អ្វីដែលគេនិយាយទៅកាន់អ្នក(ព្យាការីមូហាំម៉ាត់) ក៏ដូចតែអ្វីដែលគេបាននិយាយទៅកាន់បណ្តាអ្នកនាំសារជំនាន់មុនអ្នកដូចគ្នាដែរ។ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់មានការអភ័យទោស និងមានទណ្ឌកម្មដ៏ឈឺចាប់បំផុត។ 44. ហើយប្រសិនបើយើងបញ្ចុះគម្ពីរគួរអាននេះជាភាសាផ្សេងពីភាសាអារ៉ាប់នោះ ប្រាកដជាពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាគេមិនបកស្រាយបញ្ជាក់នូវវាក្យខណ្ឌទាំងឡាយរបស់វា? តើអាចទេដែលគម្ពីរគួរអាននេះជាភាសាផ្សេង ខណៈដែលគាត់(ព្យាការីមូហាំម៉ាត់)ជាជនជាតិអារ៉ាប់នោះ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ វា(គម្ពីរគួរអាន)ជាការចង្អុលបង្ហាញ និងជាឱសថព្យាបាលសម្រាប់បណ្តាអ្នកដែលមានជំនឿ។ រីឯពួកដែលគ្មានជំនឿវិញ នៅក្នុងត្រចៀករបស់ពួកគេ គឺមានឆ្នុក ហើយវាគឺជាភាពងងឹតចំពោះពួកគេ។ ពួកទាំងនោះ(ហាក់បីដូចជា)ត្រូវបានគេស្រែកហៅពីទីកន្លែងដ៏ឆ្ងាយដូច្នោះដែរ។

- Khmer Translation - Rowwad Translation Center

Continuar leyendo

Notas y reflexiones

No tienes ninguna nota ni reflexión sobre este versículo.

Notes placeholders

Mantente conectado al Corán ❤️

Breves recordatorios significativos para reconectar, reflexionar y mantenerse conectado con el Corán.

Lea, escuche, busque y reflexione sobre el Corán

Quran.com es una plataforma confiable utilizada por millones de personas en todo el mundo para leer, buscar, escuchar y reflexionar sobre el Corán en varios idiomas. Ofrece traducciones, tafsir, recitaciones, traducción palabra por palabra y herramientas para un estudio más profundo, haciendo que el Corán sea accesible para todos.

Como Sadaqah Jariyah, Quran.com se dedica a ayudar a las personas a conectar profundamente con el Corán. Con el apoyo de Quran.Foundation , una organización sin fines de lucro 501(c)(3), Quran.com continúa creciendo como un recurso gratuito y valioso para todos, Alhamdulillah.

Navegar
Inicio
Radio Coránica
Recitadores
Sobre nosotros
Desarrolladores
Actualizaciones de productos
Retroalimentación
Ayuda
Donar
Nuestros Proyectos
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Proyectos sin fines de lucro adquiridos, administrados o patrocinados por Quran.Foundation
Enlaces populares
Súplicas del Corán
Versículo del Corán del día
Ayatul Kursi
Yasin
Al Mulk
Ar-Rahman
Al Waqiah
Al-Kahf
Al Muzzammil
Mapa del sitio webPrivacidadTérminos y condiciones
© 2026 Quran.com. Reservados todos los derechos
Contribuir