Iniciar sesión
Iniciar sesión
Iniciar sesión
Seleccionar idioma

Az-Zújruf 43:79 ام ابرموا امرا فانا مبرمون ٧٩

Página 495 · Juz 25

أَمۡ
أَبۡرَمُوٓاْ
أَمۡرٗا
فَإِنَّا
مُبۡرِمُونَ
٧٩
ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល តែយើងទៅវិញទេដែលជាអ្នករៀបចំល្បិចកល(ខ្លាំងជាងនោះ)ទៅទៀត។
reading-goal:continue-reading

Leer q-and-a.tafsir

Ibn Kathir (Abridged)

The Punishment of the Doomed

The description of the state of the blessed is followed by a description of the state of the doomed.

إِنَّ الْمُجْرِمِينَ فِى عَذَابِ جَهَنَّمَ خَلِدُونَ لاَ يُفَتَّرُ عَنْهُمْ

(Verily, the criminals will be in the torment of Hell to abide therein forever. It will not be li

…

The Punishment of the Doomed

The description of the state of the blessed is followed by a description of the state of the doomed.

إِنَّ الْمُجْرِمِينَ ف

…
Ver tafsirs

Leer related-content

68. (ទ្រង់នឹងមានបន្ទូលទៅកាន់ពួកគេថា៖) ឱខ្ញុំបម្រើទាំងឡាយរបស់យើង! គ្មានការភ័យខ្លាចអ្វីឡើយចំពោះពួកអ្នកនៅក្នុងថ្ងៃនេះ ហើយពួកអ្នកក៏គ្មានទុក្ខព្រួយអ្វីនោះដែរ។ 69. បណ្តាអ្នកដែលមានជំនឿចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ហើយពួកគេជាអ្នកដែលប្រគល់ខ្លួននោះ 70. (មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នក និងបណ្តាអ្នកដែលមានជំនឿដូចពួកអ្នក ចូលទៅក្នុងឋានសួគ៌ដោយក្តីរីករាយចុះ។ 71. មានគេចាំបម្រើជុំវិញពួកគេជាមួយនឹងថាសអាហារ និងពែងធ្វើអំពីមាស។ នៅក្នុងឋានសួគ៌នោះមានអ្វីគ្រប់យ៉ាងតាមដែលគេប្រាថ្នា និង(គយគន់មើលយ៉ាង)គាប់នេត្រាផងដែរ។ ហើយពួកអ្នកស្ថិតនៅក្នុងឋានសួគ៌នេះជាអមតៈ។ 72. នោះហើយជាឋានសួគ៌ដែលគេបានប្រទានវាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។ 73. នៅក្នុងឋានសួគ៌នោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកទទួលទានអំពីវា។ 74. ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ គឺស្ថិតក្នុងទណ្ឌកម្មនៃនរកជើហាន់ណាំជាអមតៈ។ 75. គេមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ដល់ពួកគេឡើយ ហើយពួកគេស្ថិតនៅក្នុងវាដោយក្តីអស់សង្ឃឹម។ 76. ហើយយើងមិនបានបំពានលើពួកគេឡើយ ប៉ុន្តែពួកគេទៅវិញទេដែលធ្លាប់ជាពួកបំពាននោះ។ 77. ហើយពួកគេបានស្រែកហៅ(ឆ្មាំនរក)ថា៖ ឱម៉ាលិក! សូមឱ្យព្រះជាម្ចាស់របស់អ្នកបញ្ចប់ជីវិតពួកយើងចុះ។ គេបានតបវិញថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវស្ថិតនៅ(ក្នុងនរកនេះ)ជារៀងរហូត។ 78. ជាការពិតណាស់ យើងបាននាំមកកាន់ពួកអ្នកនូវសេចក្តីពិត។ ក៏ប៉ុន្តែភាគច្រើននៃពួកអ្នកមិនពេញចិត្តនឹងសេចក្តីពិតនោះឡើយ។ 79. ផ្ទុយទៅវិញ ពួកគេបានរៀបចំល្បិចកល តែយើងទៅវិញទេដែលជាអ្នករៀបចំល្បិចកល(ខ្លាំងជាងនោះ)ទៅទៀត។ 80. ឬមួយក៏ពួកគេគិតស្មានថា ជាការពិតណាស់ យើងមិនឮរឿងសម្ងាត់របស់ពួកគេ និងការខ្សឹបខ្សៀវរបស់ពួកគេឬ? មិនដូច្នោះឡើយ។ ហើយអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)របស់យើងដែលនៅជាមួយពួកគេ គឺកំពុងតែកត់ត្រា(នូវអ្វីដែលពួកគេបានធ្វើ)។ 81. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ប្រសិនបើព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ ពិតណាស់ ខ្ញុំគឺជាអ្នកដែលគោរពសក្ការៈ(ចំពោះបុត្រនោះ)ដំបូងគេបង្អស់។ 82. ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងជាព្រះជាម្ចាស់នៃអារ៉ស្ហនោះទ្រង់មហាស្អាតស្អំបំផុតអំពីអ្វីដែលពួកគេចោទប្រកាន់។ 83. ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេវង្វេង និងលេងសើចចុះ រហូតដល់ពួកគេបានជួបនឹងថ្ងៃដែលគេបានសន្យាចំពោះពួកគេ(ថ្ងៃបរលោក)។ 84. ហើយទ្រង់ជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើមេឃ និងជាព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ(តែមួយគត់)នៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។ 85. ទ្រង់មហាឧត្តុង្គត្តមដែលការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ ហើយចំណេះដឹងនៃថ្ងៃបរលោក គឺនៅឯទ្រង់។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់ទៅកាន់ទ្រង់វិញ។ 86. ហើយអ្នកដែលពួកគេកំពុងតែគោរពសក្ការៈ(ចំពោះវា)ផ្សេងពីទ្រង់នោះ គឺគ្មានអំណាចអ្វីក្នុងការជួយអន្តរាគមន៍នោះឡើយ លើកលែងតែអ្នកដែលបានធ្វើសាក្សីចំពោះការពិត ហើយពួកគេបានដឹង។ 87. ហើយប្រសិនបើអ្នកសួរពួកគេថា៖ តើនរណាជាអ្នកដែលបានបង្កើតពួកគេ ប្រាកដជាពួកគេឆ្លើយថា៖ គឺអល់ឡោះ។ ដូច្នេះ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច? 88. ហើយគាត់(ព្យាការីមូហាំម៉ាត់)បានពោលទៅកាន់ទ្រង់ថា៖ បពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលគ្មានជំនឿនោះឡើយ។ 89. ដូច្នេះ ចូរអ្នកងាកចេញពីពួកគេចុះ ហើយពោលថា៖ សាឡាម។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹងជាមិនខាន។

- Khmer Translation - Rowwad Translation Center

reading-goal:continue-reading

Notas y Reflexiones.

reflection-not-available

Notes placeholders

Mantente conectado al Corán ❤️

Breves recordatorios significativos para reconectar, reflexionar y mantenerse conectado con el Corán.

Lea, escuche, busque y reflexione sobre el Corán

Quran.com es una plataforma confiable utilizada por millones de personas en todo el mundo para leer, buscar, escuchar y reflexionar sobre el Corán en varios idiomas. Ofrece traducciones, tafsir, recitaciones, traducción palabra por palabra y herramientas para un estudio más profundo, haciendo que el Corán sea accesible para todos.

Como Sadaqah Jariyah, Quran.com se dedica a ayudar a las personas a conectar profundamente con el Corán. Con el apoyo de Quran.Foundation , una organización sin fines de lucro 501(c)(3), Quran.com continúa creciendo como un recurso gratuito y valioso para todos, Alhamdulillah.

Navegar
Inicio
Radio Coránica
Recitadores
Sobre nosotros
Desarrolladores
Actualizaciones de productos
Retroalimentación
Ayuda
Donar
Nuestros Proyectos
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Proyectos sin fines de lucro adquiridos, administrados o patrocinados por Quran.Foundation
Enlaces populares
Súplicas del Corán
Versículo del Corán del día
Ayatul Kursi
Yasin
Al Mulk
Ar-Rahman
Al Waqiah
Al-Kahf
Al Muzzammil
Mapa del sitio webPrivacidadTérminos y condiciones
© 2026 Quran.com. Reservados todos los derechos
Contribuir