Iniciar sesión
Iniciar sesión
Iniciar sesión
Seleccionar idioma

At-Táuba 9:103 خذ من اموالهم صدقة تطهرهم وتزكيهم بها وصل عليهم ان صلاتك سكن لهم والله سميع عليم ١٠٣

Página 203 · Juz 11

خُذۡ
مِنۡ
أَمۡوَٰلِهِمۡ
صَدَقَةٗ
تُطَهِّرُهُمۡ
وَتُزَكِّيهِم
بِهَا
وَصَلِّ
عَلَيۡهِمۡۖ
إِنَّ
صَلَوٰتَكَ
سَكَنٞ
لَّهُمۡۗ
وَٱللَّهُ
سَمِيعٌ
عَلِيمٌ
١٠٣
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកយកពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួនជាទ្រព្យហ្សកាត់ ដើម្បីជាការជម្រះសម្អាតពួកគេ(ពីអំពើល្មើស) និងលើកឋានៈរបស់ពួកគេ ហើយចូរអ្នកបួងសួងឱ្យពួកគេផង។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាភាពនឹងនរសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។
reading-goal:continue-reading

Leer q-and-a.tafsir

Ibn Kathir (Abridged)

The Command to collect the Zakah and Its Benefits

Allah commanded His Messenger to take Sadaqah from the Muslims' money to purify and sanctify them with it. This Ayah is general, even though some said that it refers specifically to those who mixed good and evil deeds, who admitted to their errors. So

…

The Command to collect the Zakah and Its Benefits

Allah commanded His Messenger to take Sadaqah from the Muslims' money to purify and sanctify them wit

…
Ver tafsirs

Leer related-content

100. បណ្តាអ្នកដែលរួសរាន់ទៅកាន់ការមានជំនឿដំបូងគេក្នុងចំណោមអ្នកមូហាជីរីន និងអ្នកអាន់ស័រ ហើយនិងបណ្តាអ្នកដែលដើរ(តាមមាគ៌ា)ពួកគេដោយល្អប្រពៃនោះ អល់ឡោះជាម្ចាស់ទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយជាជោគជ័យដ៏ធំធេង។ 101. ហើយក្នុងចំណោមពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកនោះ គឺមានពួកពុតត្បុត។ ហើយក្នុងចំណោមអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះ ក៏មានពួកដែលបន្តស្ថិតក្នុងភាពពុតត្បុតដែរ ដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនស្គាល់ពួកគេនោះទេ តែយើងស្គាល់ពួកគេ។ យើងនឹងដាក់ទណ្ឌកម្មពួកគេពីរដង។ ក្រោយមក ពួកគេនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត(បាតនរក)។ 102. ហើយ(ក្នុងចំណោមពួកគេដែរ)មានអ្នកផ្សេងទៀតដែលពួកគេទទួលស្គាល់កំហុសរបស់ខ្លួន(ដែលមិនបានចូលរួមប្រយុទ្ធ)ដោយពួកគេលាយឡំអំពើល្អជាមួយនឹងអំពើអាក្រក់ផ្សេងទៀត។ សង្ឃឹមថាអល់ឡោះជាម្ចាស់នឹងទទួលយកការសារភាពកំហុសរបស់ពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រលាញ់។ 103. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដកយកពីទ្រព្យសម្បត្តិរបស់ពួកគេមួយចំនួនជាទ្រព្យហ្សកាត់ ដើម្បីជាការជម្រះសម្អាតពួកគេ(ពីអំពើល្មើស) និងលើកឋានៈរបស់ពួកគេ ហើយចូរអ្នកបួងសួងឱ្យពួកគេផង។ ពិតប្រាកដណាស់ ការបួងសួងរបស់អ្នក គឺជាភាពនឹងនរសម្រាប់ពួកគេ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។ 104. តើពួកគេមិនបានដឹងទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសពីបណ្ដាខ្ញុំបម្រើរបស់ទ្រង់ និងទទួលយកការបរិច្ចាគទាំងឡាយ។ ហើយពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកទទួលយកការសារភាពកំហុស មហាអាណិតស្រលាញ់បំផុត។ 105. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកធ្វើចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកមានជំនឿទាំងឡាយនឹងមើលឃើញទង្វើរបស់ពួកអ្នក។ ហើយគេនឹងនាំពួកអ្នកត្រឡប់ទៅកាន់(ព្រះជាម្ចាស់)អ្នកដែលដឹងបំផុតនូវប្រការអាថ៌កំបាំង និងប្រការដែលលាតត្រដាង។ ពេលនោះ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលអ្នកធ្លាប់បានសាង។ 106. ហើយ(ក្នុងចំណោមអ្នកដែលអវត្តមានពីសង្គ្រាមតាពួកនោះដែរ) គឺមានអ្នកផ្សេងទៀតដែលពួកគេត្រូវបានគេពន្យារពេលរង់ចាំការសម្រេចរបស់អល់ឡោះ ដោយទ្រង់អាចនឹងដាក់ទណ្ឌកម្មពួកគេ ឬក៏ទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ 107. ហើយ(ក្នុងចំណោមពួកពុតត្បុតនោះដែរគឺមាន)ពួកដែលបានកសាងម៉ាស្ជិតដើម្បីបង្កគ្រោះ(ដល់អ្នកមូស្លីម) និង(បង្ហាញនូវ)ភាពគ្មានជំនឿ ហើយនិងបំបែកបំបាក់រវាងបណ្ដាអ្នកដែលមានជំនឿ ព្រមទាំងដើម្បីជាការត្រៀមសម្រាប់ជនដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់តាំងពីមុន(ពេលសាងសង់)មកម្ល៉េះ។ ហើយពួកគេប្រាកដជានឹងស្បថថា៖ (ក្នុងការកសាងម៉ាស្ជិតនេះ) ពួកយើងគ្មានបំណងអ្វីក្រៅពីធ្វើល្អនោះឡើយ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកគេគឺជាអ្នកដែលភូតកុហក។ 108. ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំសឡាតនៅក្នុងម៉ាស្ជិតជាដាច់ខាត។ ពិតប្រាកដណាស់ ម៉ាស្ជិត(គូហ្ពាក)ដែលត្រូវបានសង់ឡើងនៅលើការកោតខ្លាច(អល់ឡោះ)តាំងពីថ្ងៃដំបូងនោះ គឺសក្ដិសមបំផុតសម្រាប់អ្នកក្នុងការសឡាតនៅក្នុងវាជាង(ម៉ាស្ជិតនេះ)។ នៅទីនោះ មានបុរសជាច្រើនដែលពួកគេចូលចិត្តជម្រះសម្អាត(ពីប្រការអាក្រក់ទាំងឡាយ)។ ហើយអល់ឡោះទ្រង់ស្រលាញ់បណ្ដាអ្នកដែលជម្រះសម្អាត។ 109. តើអ្នកដែលបានសាងសង់សំណង់របស់ខ្លួននៅលើការកោតខ្លាច និងការពេញចិត្តពីអល់ឡោះល្អប្រសើរជាង ឬអ្នកដែលសាងសង់សំណង់របស់ខ្លួននៅលើមាត់ជ្រោះដែលហៀបតែនឹងបាក់ស្រុត ហើយរូបគេនិងសំណង់របស់គេនឹងធ្លាក់ទៅជាមួយគ្នាទៅក្នុងនរកជើហាន់ណាំនោះល្អប្រសើរជាង? ហើយអល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។ 110. សំណង់(ម៉ាស្ជិត)របស់ពួកគេដែលពួកគេបានកសាងនោះ នៅតែជាក្ដីមន្ទិលសង្ស័យក្នុងដួងចិត្តរបស់ពួកគេ រហូតដល់ដួងចិត្តរបស់ពួកគេត្រូវបានកាត់ផ្តាច់(ស្លាប់ ឬត្រូវគេសម្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

- Khmer Translation - Rowwad Translation Center

reading-goal:continue-reading

Notas y Reflexiones.

reflection-not-available

Notes placeholders

Mantente conectado al Corán ❤️

Breves recordatorios significativos para reconectar, reflexionar y mantenerse conectado con el Corán.

Lea, escuche, busque y reflexione sobre el Corán

Quran.com es una plataforma confiable utilizada por millones de personas en todo el mundo para leer, buscar, escuchar y reflexionar sobre el Corán en varios idiomas. Ofrece traducciones, tafsir, recitaciones, traducción palabra por palabra y herramientas para un estudio más profundo, haciendo que el Corán sea accesible para todos.

Como Sadaqah Jariyah, Quran.com se dedica a ayudar a las personas a conectar profundamente con el Corán. Con el apoyo de Quran.Foundation , una organización sin fines de lucro 501(c)(3), Quran.com continúa creciendo como un recurso gratuito y valioso para todos, Alhamdulillah.

Navegar
Inicio
Radio Coránica
Recitadores
Sobre nosotros
Desarrolladores
Actualizaciones de productos
Retroalimentación
Ayuda
Donar
Nuestros Proyectos
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Proyectos sin fines de lucro adquiridos, administrados o patrocinados por Quran.Foundation
Enlaces populares
Súplicas del Corán
Versículo del Corán del día
Ayatul Kursi
Yasin
Al Mulk
Ar-Rahman
Al Waqiah
Al-Kahf
Al Muzzammil
Mapa del sitio webPrivacidadTérminos y condiciones
© 2026 Quran.com. Reservados todos los derechos
Contribuir