Iniciar sesión
Iniciar sesión
Iniciar sesión
Seleccionar idioma

Ash-Shurá 42:32 ومن اياته الجوار في البحر كالاعلام ٣٢

Página 487 · Juz 25

وَمِنۡ
ءَايَٰتِهِ
ٱلۡجَوَارِ
فِي
ٱلۡبَحۡرِ
كَٱلۡأَعۡلَٰمِ
٣٢
ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺសំពៅ(ដ៏ធំដែលធ្វើដំណើរ)លើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។
reading-goal:continue-reading

Leer q-and-a.tafsir

Ibn Kathir (Abridged)

Ships are also among the Signs of Allah

Allah tells us that another sign of His great power and dominion is the fact that He has subjugated the sea so that ships may sail in it by His command, so they sail in the sea like mountains. This was the view of Mujahid, Al-Hasan, As-Suddi and Ad-Dahhak. In o

…

Ships are also among the Signs of Allah

Allah tells us that another sign of His great power and dominion is the fact that He has subjugated the sea so

…
Ver tafsirs

Leer related-content

30. ហើយគ្រោះថ្នាក់ណាមួយដែលពួកអ្នក(មនុស្សលោក)ទទួលរង គឺដោយសារតែអ្វីដែលបានប្រព្រឹត្តដោយផ្ទាល់ដៃពួកអ្នក ហើយទ្រង់បានអធ្យាស្រ័យយ៉ាងច្រើន(ចំពោះពួកអ្នក)។ 31. ហើយពួកអ្នកពុំមានសមត្ថភាព(ក្នុងការរត់គេចពីទណ្ឌកម្មអល់ឡោះ)នៅលើផែនដីនោះឡើយ។ ហើយពួកអ្នកក៏គ្មានអ្នកគាំពារ និងអ្នកជួយណាក្រៅពីអល់ឡោះនោះដែរ។ 32. ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺសំពៅ(ដ៏ធំដែលធ្វើដំណើរ)លើផ្ទៃសមុទ្រ ប្រៀបដូចជាភ្នំ។ 33. ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹងធ្វើឱ្យខ្យល់ឈប់បោកបក់ ហើយសំពៅនោះនឹងនៅនឹងថ្កល់លើផ្ទៃសមុទ្រជាមិនខាន។ ប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់រាល់អ្នកដែលអត់ធ្មត់ និងអ្នកដែលចេះដឹងគុណ។ 34. ឬទ្រង់នឹងបំផ្លាញវាដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្ត។ ហើយទ្រង់បានអធ្យាស្រ័យ(ឱ្យពួកគេ)យ៉ាងច្រើនទៅហើយ។ 35. ហើយពួកដែលជជែកដេញដោលចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ពួកគេបានដឹងថា សម្រាប់ពួកគេ គឺពុំមានកន្លែងជ្រកកោន(ពីទណ្ឌកម្មយើង)ឡើយ។ 36. ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នក(ឱមនុស្សលោក) វាគ្រាន់តែជាភាពត្រេកត្រអាលនៃជីវិតលោកិយប៉ុណ្ណោះ។ ក៏ប៉ុន្តែ អ្វីដែលនៅឯអល់ឡោះជាម្ចាស់ គឺល្អប្រសើរ និងឋិតឋេរជាងនោះទៅទៀតសម្រាប់បណ្តាអ្នកដែលមានជំនឿ ហើយពួកគេប្រគល់ការទុកចិត្តចំពោះព្រះជាម្ចាស់របស់ពួកគេ។ 37. និងបណ្តាអ្នកដែលចៀសឆ្ងាយពីបាបកម្មធំៗ និងប្រការអាក្រក់ផ្សេងៗ។ ហើយនៅពេលដែលពួកគេខឹងសម្បា(ចំពោះនរណាម្នាក់) គឺពួកគេអភ័យទោសឲ្យ។ 38. និងបណ្តាអ្នកដែលឆ្លើយតបចំពោះព្រះជាម្ចាស់របស់ពួកគេ ហើយពួកគេប្រតិបត្តិសឡាត ហើយពួកគេចេះពិភាក្សារវាងគ្នាក្នុងកិច្ចទាំងឡាយរបស់ពួកគេ ព្រមទាំងបរិច្ចាគមួយចំនួននៃអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។ 39. និងបណ្តាអ្នកដែលនៅពេលពួកគេទទួលរងការបំពាន គឺពួកគេយកឈ្នះវិញ(ដោយមិនមានការបំពាន)។ 40. ហើយការតបស្នងចំពោះអំពើអាក្រក់ គឺដូចទៅនឹងអំពើអាក្រក់នោះវិញ។ តែជនណាដែលអធ្យាស្រ័យ ហើយបានផ្សះផ្សារវិញនោះ ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះជាម្ចាស់។ ពិតប្រាកដណាស់ ទ្រង់មិនស្រលាញ់ពួកដែលបំពានឡើយ។ 41. ហើយជនណាដែលតបតក្រោយពីរងនូវការបំពាន ពិតប្រាកដណាស់ អ្នកទាំងនោះ គឺគ្មានទោសពៃរ៍អ្វីទៅលើពួកគេឡើយ។ 42. តាមពិត ទោសពៃរ៍នោះ គឺសម្រាប់តែពួកដែលបំពានលើមនុស្ស និងប្រព្រឹត្តល្មើសនៅលើផែនដីដោយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។ 43. រីឯជនណាដែលអត់ធ្មត់ ហើយអភ័យទោសឱ្យគេ ពិតប្រាកដណាស់ នោះគឺជាកិច្ចការមួយដែលត្រូវបានគេកោតសរសើរ។

- Khmer Translation - Rowwad Translation Center

reading-goal:continue-reading

Notas y Reflexiones.

reflection-not-available

Notes placeholders

Mantente conectado al Corán ❤️

Breves recordatorios significativos para reconectar, reflexionar y mantenerse conectado con el Corán.

Lea, escuche, busque y reflexione sobre el Corán

Quran.com es una plataforma confiable utilizada por millones de personas en todo el mundo para leer, buscar, escuchar y reflexionar sobre el Corán en varios idiomas. Ofrece traducciones, tafsir, recitaciones, traducción palabra por palabra y herramientas para un estudio más profundo, haciendo que el Corán sea accesible para todos.

Como Sadaqah Jariyah, Quran.com se dedica a ayudar a las personas a conectar profundamente con el Corán. Con el apoyo de Quran.Foundation , una organización sin fines de lucro 501(c)(3), Quran.com continúa creciendo como un recurso gratuito y valioso para todos, Alhamdulillah.

Navegar
Inicio
Radio Coránica
Recitadores
Sobre nosotros
Desarrolladores
Actualizaciones de productos
Retroalimentación
Ayuda
Donar
Nuestros Proyectos
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Proyectos sin fines de lucro adquiridos, administrados o patrocinados por Quran.Foundation
Enlaces populares
Súplicas del Corán
Versículo del Corán del día
Ayatul Kursi
Yasin
Al Mulk
Ar-Rahman
Al Waqiah
Al-Kahf
Al Muzzammil
Mapa del sitio webPrivacidadTérminos y condiciones
© 2026 Quran.com. Reservados todos los derechos
Contribuir