Iniciar sesión
Iniciar sesión
Iniciar sesión
Seleccionar idioma

Al-Fát(h) 48:15 سيقول المخلفون اذا انطلقتم الى مغانم لتاخذوها ذرونا نتبعكم يريدون ان يبدلوا كلام الله قل لن تتبعونا كذالكم قال الله من قبل فسيقولون بل تحسدوننا بل كانوا لا يفقهون الا قليلا ١٥

Página 512 · Juz 26

سَيَقُولُ
ٱلۡمُخَلَّفُونَ
إِذَا
ٱنطَلَقۡتُمۡ
إِلَىٰ
مَغَانِمَ
لِتَأۡخُذُوهَا
ذَرُونَا
نَتَّبِعۡكُمۡۖ
يُرِيدُونَ
أَن
يُبَدِّلُواْ
كَلَٰمَ
ٱللَّهِۚ
قُل
لَّن
تَتَّبِعُونَا
كَذَٰلِكُمۡ
قَالَ
ٱللَّهُ
مِن
قَبۡلُۖ
فَسَيَقُولُونَ
بَلۡ
تَحۡسُدُونَنَاۚ
بَلۡ
كَانُواْ
لَا
يَفۡقَهُونَ
إِلَّا
قَلِيلٗا
١٥
ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ទាំងនោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅយកទ្រព្យជ័យភណ្ឌ(ដែលបានពីសមរភូមិខ័យពើរ) ពួកគេនឹងនិយាយថា៖ សូមទុកឱ្យពួកយើងទៅជាមួយពួកអ្នកផង។ ពួកទាំងនោះមានបំណងចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកអ្នកមិនអាចទៅជាមួយពួកយើងបានជាដាច់ខាត ពីព្រោះអល់ឡោះទ្រង់បានសន្យា(នឹងពួកយើង)កាលពីមុនរួចមកហើយ។ ពេលនោះ ពួកគេនឹងនិយាយថា៖ ផ្ទុយទៅវិញ គឺពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកទាំងនោះទៅវិញទេដែលមិនយល់អ្វីឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
reading-goal:continue-reading

Leer q-and-a.tafsir

Ibn Kathir (Abridged)

يُرِيدُونَ أَن يُبَدِّلُواْ كَلَمَ اللَّهِ

(They want to change Allah's Words), which refers to the promise that Allah gave those who were present at Al-Hudaybiyyah, according to the explanation reported from Mujahid, Qatadah, Juwaybir and which Ibn Jarir preferred. Allah said,

قُل لَّن تَتَّبِعُونَا
…
يُرِيدُونَ أَن يُبَدِّلُواْ كَلَمَ اللَّهِ

(They want to change Allah's Words), which refers to the promise that Allah gave those who were present at A

…
Ver tafsirs

Leer related-content

11. ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ក្នុងចំណោមពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នកថា៖ ទ្រព្យសម្បត្តិនិងក្រុមគ្រួសាររបស់ពួកយើងបានរំខានពួកយើង(មិនឱ្យរួមដំណើរជាមួយអ្នក)បាន។ ហេតុនេះ សូមអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកយើងផង។ ពួកគេនិយាយនឹងអណ្តាតរបស់ពួកគេនូវអ្វីដែលផ្ទុយពីដួងចិត្តរបស់ពួកគេ ។ ចូរអ្នកពោលចុះថា៖ តើមានអ្នកណាម្នាក់ដែលមានអំណាចអ្វីមួយអាចរារាំងពួកអ្នកពីអល់ឡោះ ប្រសិនបើទ្រង់មានចេតនាឱ្យពួកអ្នកទទួលគ្រោះ ឬមានចេតនាឲ្យពួកអ្នកទទួលបានប្រយោជន៍នោះ? ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។ 12. ផ្ទុយទៅវិញ ពួកអ្នកគិតស្មានថា អ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿនឹងមិនអាចវិលត្រលប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់(នៅឯក្រុងម៉ាទីណះ)វិញជាដាច់ខាត។ ហើយគេបានតុបតែងលម្អបែបនោះនៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយពួកអ្នកគិតស្មាន(ចំពោះអល់ឡោះ)នូវការគិតស្មានដ៏អាក្រក់។ ហើយពួកអ្នកធ្លាប់ជាក្រុមមួយដែលអន្តរាយ។ 13. ហើយជនណាដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿនូវភ្លើងនរកដែលឆេះសន្ធោសន្ធៅ។ 14. ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់អភ័យទោសឲ្យចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។ 15. ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ទាំងនោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅយកទ្រព្យជ័យភណ្ឌ(ដែលបានពីសមរភូមិខ័យពើរ) ពួកគេនឹងនិយាយថា៖ សូមទុកឱ្យពួកយើងទៅជាមួយពួកអ្នកផង។ ពួកទាំងនោះមានបំណងចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកអ្នកមិនអាចទៅជាមួយពួកយើងបានជាដាច់ខាត ពីព្រោះអល់ឡោះទ្រង់បានសន្យា(នឹងពួកយើង)កាលពីមុនរួចមកហើយ។ ពេលនោះ ពួកគេនឹងនិយាយថា៖ ផ្ទុយទៅវិញ គឺពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកទាំងនោះទៅវិញទេដែលមិនយល់អ្វីឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។ 16. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងចំណោមពួកអារ៉ាប់ជនបទថា៖ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅកាន់ក្រុមមួយដែលមានកម្លាំងខ្លាំងក្លាដោយពួកអ្នកត្រូវប្រយុទ្ធជាមួយពួកគេ ឬឱ្យពួកគេចូលអ៊ីស្លាម។ ហេតុនេះ ប្រសិនបើពួកអ្នកប្រតិបត្តិតាម នោះអល់ឡោះជាម្ចាស់នឹងប្រទានឲ្យពួកអ្នកនូវផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។ តែប្រសិនបើពួកអ្នកបែរចេញ ដូចដែលពួកអ្នកធ្លាប់បែរចេញ(មិនរួមដំណើរទៅកាន់ក្រុងម៉ាក្កះ)កាលពីមុន ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។ 17. គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការភ្នែក និងគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការជើង ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះអ្នកដែលមានជំងឺ(ប្រសិនបើពួកគេមិនបានចេញទៅប្រយុទ្ធនោះ)។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ រីឯជនណាហើយដែលបែរចេញវិញនោះ ទ្រង់នឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

- Khmer Translation - Rowwad Translation Center

reading-goal:continue-reading

Notas y Reflexiones.

reflection-not-available

Notes placeholders

Mantente conectado al Corán ❤️

Breves recordatorios significativos para reconectar, reflexionar y mantenerse conectado con el Corán.

Lea, escuche, busque y reflexione sobre el Corán

Quran.com es una plataforma confiable utilizada por millones de personas en todo el mundo para leer, buscar, escuchar y reflexionar sobre el Corán en varios idiomas. Ofrece traducciones, tafsir, recitaciones, traducción palabra por palabra y herramientas para un estudio más profundo, haciendo que el Corán sea accesible para todos.

Como Sadaqah Jariyah, Quran.com se dedica a ayudar a las personas a conectar profundamente con el Corán. Con el apoyo de Quran.Foundation , una organización sin fines de lucro 501(c)(3), Quran.com continúa creciendo como un recurso gratuito y valioso para todos, Alhamdulillah.

Navegar
Inicio
Radio Coránica
Recitadores
Sobre nosotros
Desarrolladores
Actualizaciones de productos
Retroalimentación
Ayuda
Donar
Nuestros Proyectos
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Proyectos sin fines de lucro adquiridos, administrados o patrocinados por Quran.Foundation
Enlaces populares
Súplicas del Corán
Versículo del Corán del día
Ayatul Kursi
Yasin
Al Mulk
Ar-Rahman
Al Waqiah
Al-Kahf
Al Muzzammil
Mapa del sitio webPrivacidadTérminos y condiciones
© 2026 Quran.com. Reservados todos los derechos
Contribuir