Log masuk
Log masuk
Log masuk
Pilih Bahasa

Al-Qasas 28:46 وما كنت بجانب الطور اذ نادينا ولاكن رحمة من ربك لتنذر قوما ما اتاهم من نذير من قبلك لعلهم يتذكرون ٤٦

Halaman 391 · Juz 20

وَمَا
كُنتَ
بِجَانِبِ
ٱلطُّورِ
إِذۡ
نَادَيۡنَا
وَلَٰكِن
رَّحۡمَةٗ
مِّن
رَّبِّكَ
لِتُنذِرَ
قَوۡمٗا
مَّآ
أَتَىٰهُم
مِّن
نَّذِيرٖ
مِّن
قَبۡلِكَ
لَعَلَّهُمۡ
يَتَذَكَّرُونَ
٤٦
ហើយអ្នកក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងស្រែកហៅ(ព្យាការីមូសា)នោះ។ ក៏ប៉ុន្តែ (យើងបញ្ជូនអ្នកធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយដែលគ្មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។
Teruskan Membaca

Baca Tafsir

Ibn Kathir (Abridged)

Proof of the Prophethood of Muhammad ﷺ

Allah points out the proof of the prophethood of Muhammad ﷺ, whereby he told others about matters of the past, and spoke about them as if he were hearing and seeing them for himself. But he was an illiterate man who could not read books, and he grew up among a p

…

Proof of the Prophethood of Muhammad ﷺ

Allah points out the proof of the prophethood of Muhammad ﷺ, whereby he told others about matters of the past, a

…
Lihat Tafsir

Baca dalam Konteks

43. ហើយពិតប្រាកដណាស់ យើងបានប្រទានឱ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត)ក្រោយពីយើងបានបំផ្លាញប្រជាជាតិជំនាន់មុនៗដើម្បីជាការបំភ្លឺដល់មនុស្សលោក ជាការចង្អុលបង្ហាញ និងជាក្តីមេត្តាករុណា។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។ 44. ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានមានវត្តមាននៅក្បែរភ្នំខាងលិចនោះទេនៅពេលដែលយើងបានដាក់បទបញ្ជាទៅកាន់ព្យាការីមូសា ហើយអ្នកក៏មិនបានស្ថិតនៅក្នុងចំណោមអ្នកធ្វើសាក្សីនោះដែរ។ 45. ក៏ប៉ុន្តែ យើងបានបង្កើតនូវប្រជាជាតិជាច្រើនដោយពួកគេបានរស់នៅអស់រយៈពេលដ៏យូរ។ ហើយអ្នក(ព្យាការីមូហាំម៉ាត់)ក៏មិនបានរស់នៅជាមួយអ្នកស្រុកម៉ាទយ៉ាន់ដោយអ្នកសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់នោះដែរ។ ក៏ប៉ុន្តែ យើងទៅវិញទេដែលជាអ្នកបញ្ជូនសារ(ទៅកាន់អ្នក)។ 46. ហើយអ្នកក៏មិនបាននៅក្បែរភ្នំតួរនោះដែរ នៅពេលដែលយើងស្រែកហៅ(ព្យាការីមូសា)នោះ។ ក៏ប៉ុន្តែ (យើងបញ្ជូនអ្នកធ្វើជាអ្នកនាំសារ)ដើម្បីជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់ក្រុមមួយដែលគ្មានអ្នកដាស់តឿនព្រមានណាម្នាក់មុនអ្នកបានទៅដល់ពួកគេនោះឡើយ។ សង្ឃឹមថាពួកគេនឹងនឹកឃើញ។ 47. ហើយប្រសិនបើ(យើងមិនបានបញ្ជូនអ្នកទៅកាន់ពួកគេ) ហើយពួកគេទទួលរងគ្រោះដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត នោះពួកគេនឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ហេតុអ្វីបានជាព្រះអង្គមិនបញ្ជូនអ្នកនាំសារណាម្នាក់មកកាន់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំដើរតាម(ប្រតិបត្តិ)វាក្យខណ្ឌទាំងឡាយរបស់ទ្រង់ និងដើម្បីឱ្យយើងខ្ញុំក្លាយទៅជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ? 48. ហើយនៅពេលដែលសេចក្តីពិត(ព្យាការីមូហាំម៉ាត់)បានទៅដល់ពួកគេ ពួកគេបែរជានិយាយថា៖ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឱ្យគាត់ដូចអ្វីដែលគេបានផ្ដល់ឱ្យព្យាការីមូសា? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពុំមែនទេឬដែលពួកគេ(ពួកយូដា)ក៏បានប្រឆាំងនឹងអ្វីដែលគេបានផ្ដល់ឲ្យព្យាការីមូសាកាលពីមុនដែរនោះ? ពួកគេបាននិយាយថា៖ វាទាំងពីរនេះ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន) គឺជាមន្តអាគមដែលវាជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកប្រឆាំងរាល់អ្វីៗ(ដែលមាននៅក្នុងវា)។ 49. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ដូច្នេះ ចូរពួកអ្នកនាំមកនូវគម្ពីរណាមួយមកពីអល់ឡោះដែលមានការចង្អុលបង្ហាញល្អប្រសើរជាងវាទាំងពីរមកចុះ នោះខ្ញុំនឹងប្រតិបត្តិតាមវាជាមិនខាន ប្រសិនបើពួកអ្នកជាអ្នកដែលទៀងត្រង់មែននោះ។ 50. តែប្រសិនបើពួកគេមិនឆ្លើយតបនឹងអ្នកទេនោះ អ្នកត្រូវដឹងចុះថា៖ តាមពិត ពួកគេដើរតាមតែទំនើងចិត្តរបស់ខ្លួនប៉ុណ្ណោះ។ ហើយគ្មាននរណាម្នាក់វង្វេងជាងអ្នកដែលដើរតាមទំនើងចិត្តខ្លួនឯងដោយមិនទទួលការចង្អុលបង្ហាញពីអល់ឡោះនោះឡើយ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។

- Khmer Translation - Rowwad Translation Center

Teruskan Membaca

Nota dan Refleksi

Anda tidak mempunyai sebarang nota atau renungan tentang ayat ini.

Notes placeholders

Kekal Terhubung dengan Al-Quran ❤️

Peringatan ringkas yang bermakna untuk menetapkan semula, merenung dan kekal terhubung dengan al-Quran.

Baca, Dengar, Cari, dan Renungkan Al-Quran

Quran.com ialah platform dipercayai yang digunakan oleh berjuta-juta orang di seluruh dunia untuk membaca, mencari, mendengar dan merenung Al-Quran dalam pelbagai bahasa. Ia menyediakan terjemahan, tafsir, bacaan, terjemahan perkataan demi perkataan, dan alat untuk kajian yang lebih mendalam, menjadikan al-Quran boleh diakses oleh semua orang.

Sebagai Sadaqah Jariyah, Quran.com berdedikasi untuk membantu orang ramai berhubung secara mendalam dengan al-Quran. Disokong oleh Quran.Foundation , sebuah organisasi bukan untung 501(c)(3), Quran.com terus berkembang sebagai sumber percuma dan berharga untuk semua, Alhamdulillah.

Navigasi
Halaman Utama
Radio Al-Quran
Qari
Tentang Kami
Pemaju (Developers)
Kemas kini produk
Maklum balas
Bantuan
Derma
Projek Kami
Quran.com
Quran For Android
Quran iOS
QuranReflect.com
Quran.AI
Sunnah.com
Nuqayah.com
Legacy.Quran.com
Corpus.Quran.com
Projek tanpa untung yang dimiliki, diurus atau ditaja oleh Quran.Foundation
Pautan yang di gemari
Doa-doa daripada Al-Quran
Ayat Al-Quran Hari Ini
Ayatul Kursi
Surah Yaseen
Surah Al Mulk
Surah Ar-Rahman
Surah Al Waqi'ah
Surah Al Kahf
Surah Al Muzzammil
Peta lamanPrivasiTerma dan Syarat
© 2026 Quran.com. Hak cipta terpelihara
Sumbangan